ភ្នំពេញៈដោយអនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ កម្លាំងជំនាញ
នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោក ស៊ី ផល្លា នាយករងមន្ទីរ. លោក សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លទ្ធផល:ឃាត់ខ្លួនជនសង្ស័យ០២នាក់:
១-ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ។
២-ឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ ជនជាតិ ខ្មែរ ។
វត្ថតាងចាប់យកបាន:មេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម
,អ៊ិចស្តាស៊ី (MDMA)ទម្ទន់ ៤០.២៣ ក្រាម
សារធាតុញៀនសរុប ទម្ងន់ ៨៩៤.០១ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
មតិយោបល់