ព្រះវិហារៈ យោងតាមផេករបស់ អ្នក.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-ទឹកក្រូចចម្រុះ ចំនួន ១៣២ ដប ស្មើនឹង ៣៣៤.២ លីត្រ
-ទឹកត្រី ចំនួន ០១ ដប ស្មើនឹង ០.៥ លីត្រ
-ទឹកស៊ីអ៊ីវ ចំនួន ០៤ ដប ស្មើនឹង ០១ លីត្រ
-ត្រីខ ចំនួន ០៧ ដប ស្មើនឹង ០.៥០ គីឡូក្រាម
-ស្ករគ្រាប់ ចំនួន ២៨ កញ្ចប់ ស្មើនឹង ៣.០៨ គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់