ព័ត៌មានជាតិ

ឭថា Optimus Vu 2 នឹងចេញនៅចុងខែសីហា

កាលពីពុធម្សិលមិញ គេហទំព័រ Unwired View ចុះផ្សាយថា ក្រុមហ៊ុន LG នឹងធ្វើការប្រកាសបង្ហាញនូវ Optimus Vu 2 នៅថ្ងៃទី ៣០ ខែសីហា ខាងមុខនេះ មានន័យថា LG ចង់ចេញធ្វើជាគួប្រជែងនឹង Samsung។

ប្រភពខាងលើបានបញ្ជាក់ថា LG Optimus Vu 2 នឹងមានអេក្រង់ទំហំ ៤ អ៊ីង ដែលមាន Resolution ទំហំ 1024×768 ភិចសែល ហើយក្នុងនោះមានអង្គប្រតិបត្តិប្រភេទ Qualcomm Snapdragon S 4 ល្បឿន 1.5GHz និងប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 4.0 ICS។

មិនមានព័ត៌មានបញ្ជាក់បន្ថែមទៅលើព័ត៌មាននេះនោះទេ ជាពិសេសគឺមិនបានផ្តល់នូវសេចក្តីលម្អិត តម្លៃ និងកាលបរិច្ឆេទច្បាស់លាស់៕

Optimus Vu 2

មតិយោបល់