ព័ត៌មានជាតិ

ប្ដី ហៅប្រពន្ធទៅរួមរស់ជាមួយគ្នាវិញមិនព្រម ទាញឈើបន្ទះវាយក្បាល ចាប់បោចសក់ ទះកំផ្លៀង និងដាល់លើមុខជាច្រើនដៃ​ របួសយ៉ាងដំណំ

សៀមរាប: កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់សម្រាប់កម្មករ ធ្វើនំបុ័ងស្នាក់នៅ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាមានស្ថានទម្ងន់។

ជនសង្សយ័ឈ្មោះ ប្រែន ប្រន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅក្រុមទី២ ភូមិជប់ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀបរាប ។ ជនរងគ្រោះ ឈៀង មុំ ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មករ ធ្វើនំបុង័ ស្នាក់នៅ កន្លែងធ្វើនំបុ័ង ត្រូវជាប្រពន្ធ របស់ជនសង្សយ័ តែបានចែកផ្លូវគ្នា ឈប់រស់នៅជាមួយគ្នាចំនួន ៣ ខែមកហើយ ព្រោះជនសង្ស័យ ប្រើអំពើហិង្សាញឹកញាប់ពេក។

លុះនៅថ្ងៃកើតហេតុ ជនសង្ស័យ បានមកហៅជនរងគ្រោះទៅផ្ទះ នៅឯស្រុកសូទ្រនិគមវិញ តែ ជនរងគ្រោះ មិនព្រមទៅ ក៏បានឈ្លោះប្រកែកគ្នា ទើបជនសង្ស័យ បានទាញឈើបន្ទះវាយលើក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាម និងវាយត្រូវដៃ រួចចាប់បោចសក់ ទះកំផ្លៀង និងដាល់លើមុខជាច្រើនដៃ។ ខណ:នោះក៏មានកម្មករដូចគ្នាឈ្មោះ ធីម ធី ភេទស្រី អាយុ ២៧ឆ្នាំ មកជួយជនរងគ្រោះ ត្រូវជនសង្ស័យ វាយត្រូវក្បាល ១ ឈើបន្ទះ របួស បន្ទាប់មកកម្មករ នាំគ្នាជួយឃាត់ និង រាយការណ៍ឲ្យសមត្ថកិច្ច ចុះដល់ឃាត់ខ្លួនជនសង្ស័យ។ ចំណែកជនរងគ្រោះ ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅពេទ្យខេត្ត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់