ព័ត៌មានជាតិ

នារីម្នាក់ ចង.ក សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួនសង្ស័យ…

កណ្តាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មាននារី ម្នាក់ បានសម្រេច ចិត្ត ចង . ក សម្លាប់ខ្លួន នៅក្នុង បន្ទប់ លើផ្ទះ របស់ខ្លួន ដោយ មិនដឹង មូលហេតុ បាន បង្ក ការភ្ញាក់ផ្អើល នៅវេលា ម៉ោង ៦ និង ០០ នាទី ព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ នៅលើផ្ទះ ជនរងគ្រោះ ក្នុងភូមិ សំរោង ក្អែ ២ ឃុំ សំរោង ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ឃឹម ចន្ទ្រា ហៅ ( ម៉ាប់ ) ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ទីលំនៅ បច្ចុប្បន្ន ភូមិ សំរោង ក្អែរ ២ ឃុំ សំរោង ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

តាម ការបំភ្លឺ របស់ ឈ្មោះ ពៅ សុភា ត្រូវជា ម្តាយបង្កើត ជនរងគ្រោះ បាន ឲ្យ ដឹងថា កូនស្រី របស់គាត់ មាន វិបត្តិ ផ្លូវចិត្ត ។

សម្ភារ: បន្សល់ទុក នៅ កន្លែងកើតហេតុ ខ្សែ ក្រ ម៉ា ០១ ពណ៌ ក្រហម លា យស ប្រវែង ១,៣៥ ម៉ែត្រ – ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ ស ខ្មៅ ( ក្នុងនោះ មាន ប្រាក់រៀល ចំនួន ៥០០០៛) ។

ក្រោយពី ទទួលបាន ព័ត៌មាន នេះ កម្លាំង ប៉ុស្តិ៍ សហការ ជាមួយ កម្លាំង ជំនាញ អាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យ ឃុំ មេភូមិ បាន ចុះ ដល់ កន្លែងកើតហេតុ ពិនិត្យ ជាក់ស្តែង ។

ឆ្លងតាម ការត្រួតពិនិត្យ និង ធ្វើ កោសល្យវិច័យ របស់ ជំនាញ បាន សន្និដ្ឋាន ៖ ជនរងគ្រោះ ពិតជា ស្លាប់ ដោយសារ ការធ្វើអត្តឃាត ( ចងក ស្លាប់ ) ប្រាកដ មែន និង បានប្រគល់ សព ជូន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

 

មតិយោបល់