ព័ត៌មានជាតិ

រថយន្តបែន បើកបុកគោយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួស ៥នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣ និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០
ស្ថិតក្នុងទឹកដីភូមិខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែន និងគោយន្ត បណ្តាលឲ្យមានអ្នកស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់តៃកុងទ្បាន បញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់