ព័ត៌មានជាតិ

David Beckham និង​ប្រពន្ធ ក្លាយ​ជា​ម្ចាស់​វីឡា​ប្រណីតៗ​មិនតិច​ជាង​មួយ​ឡូ​

​តាំង​ពី​កីឡាករ David Beckham ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស គាត់ និង​ប្រពន្ធ​គាត់​បាន​ក្លាយ​ជា​ម្ចាស់​វីឡា​មិនតិចជាង មួយ​ឡូ​នោះទេ​។​
​ខណៈ​ដែល​កីឡាករ David Beckham ល្បីល្បាញ និង​កុងត្រា​ជាមួយនឹង ក្លិប​បិសាច​ក្រហម Manchester United បាន​ក្លាយ​ជា​ម្ចាស់​វីឡា​រហូតដល់​ទៅ មួយ​ឡូ ដែល​សរុប​តម្លៃ​ទៅ មិនតិច​ជាង ១០០ លាន​អឺរ៉ូ​នោះទេ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham12_zpseb4722c8.jpg
​ខាងក្រោម​នេះ​ដែរ ជា​វីឡា​ដែល​មាន​តម្លៃ​របស់​គូស្នេហ៍​នេះ​៖

​បន្ទាប់​ពី​កុងត្រា​ជាមួយនឹង​បិសាច​ក្រហម នៅ​ឆ្នាំ ១៩៩៦ កីឡាករ David Beckham បាន​ទិញ​វីឡា​ជា​លើកដំបូង នៅ Manchester Worsley តែ​វីឡា​នេះ​មិន​បាន​ស្ថិត​ដក់​ជាប់ចិត្ត​ពួកគេ​នោះ​ទេ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham1_zpsdb3de4ea.jpg
​នៅ​ឆ្នាំ ១៩៩៩ កីឡាករ David Beckham បាន​ក្លាយ​ជា​ម្ចាស់​ភូមិគ្រឹះ Hertfordshire ក្នុងតម្លៃ ២,៥ លាន​ផោន ។ បន្ទាប់​មកទៀត​ពួកគេ​បាន​ធ្វើការ​អភិវឌ្ឍន៍​ផ្ទះ​នេះ រហូតដល់​ទៅ​មាន​តម្លៃ​មួយ​ថ្លៃ​គឺ​ជាង ២០ លាន ផោន​។ បន្ទាប់​ពី​ការជួសជុល​វីឡា​នេះ​ហាក់ដូចជា​រាជវាំង Beckingham Palace របស់​គូស្នេហ៍​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham2_zpsfd27b70a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham8_zps7d6f4282.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham7_zpseadecc4f.jpg
​នៅ ឆ្នាំ ២០០៣ ប្តី​ប្រពន្ធ​នេះ​បាន​បន្ត​ក្លាយ​ជា​ម្ចាស់​ភូមិគ្រឹះ​មួយ​ក្នុង​ប្រទេស​បាំរាំង ដោយ​វីឡា​នោះ​ដែរ​យក​ស្ទីល​រចនាបទ​នៅ​សត​វ​ត្យ​ទី ១៩ ។​ទោះបីជា​យ៉ាងណា​ក៏ដោយ​គូស្នេហ៍​នេះ​បាន​លក់​វីឡា​នេះ​ភ្លាមៗ​ព្រោះ​ច​ចាម​អារាម​ថា​មាន​ខ្មោច ដោយ​ពីមុន​ម្ចាស់ផ្ទះ​បាន​បាញ់​សម្លាប់​ខ្លួន​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham3_zps938145ef.jpg
​បន្ទាប់ពី​ធ្វើ​ដំណើ​ទៅកាន់ ក្លិប​បាល់ទាត់ LA Galaxy កីឡាករ Beckham បាន​ទិញ​វីឡា​មួយទៀត​នៅ Beverly Hills, United States ដោយ​វិឡា​នៅ​តំបន់​មាន ៧ បន្ទប់ បង្គន់ ៩ មាន​ទីលាន​វា​យតិ​ន្និ​ស ហាង​ហែល​ទឹក ចង្ក្រាន​បាន​យ និង​បារ ហើយ​និង​បន្ទប់​កន្សាន្តដ៏​ធំ​មួយ​។ វីឡា​នេះដែរ​វា​ស្ថិត​នៅ​កៀក​នឹង គូស្នេហ៍​តា​រាហូ​លី​វ៉ូត Tom Cruise និង Katie Homes ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham10_zpse75a4930.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham11_zps341c5957.jpg
​ក្រោយ​ក្លាយជា​ម្ចាស់​វិឡា​នេះដែរ គូស្នេហ៍​នេះ​បាន​ទៅ​ទិញ​វីឡា​នៅ ឡូអេ​ន​ជើ​ឡេស ដោយ​ទិញ​វិឡា​តម្លៃ​ជាង ៥ លាន​ដុល្លារ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham4_zps8de8a547.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham5_zpsee068d9e.jpg
​លើសពីនេះទៅទៀត​កូនស្រី Harper Seven បាន​រីករាយ​ជាមួយនឹង​ខ្យល់​ធម្មជាតិ ដោយ​តម្រូវ​ឲ្យ​កីឡាករ David Beckham ជួល​វីឡា​នៅ​មាត់សមុទ្រ Malibu, California ដែល​ជា​វីឡា​ដ៏​ល្បី​របស់​អ្នកដឹកនាំ​រឿង លោក Steven Spielberg ក្នុងតម្លៃ ជាង ៩៣ ពាន់​ផោន​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore031/DavidBeckham6_zpsead294f3.jpg

មតិយោបល់