សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យ៣នាក់ ករណី រក្សាទុក ចាត់ចែង ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ទៅតុលាការនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាល បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុង២គោលដៅ ៖
គោលដៅទី០១: នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១-ឈ្មោះ វង់ ឌី ហៅ ប៊ី ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅមេតំហ្វេតាមីចំនួន ០២កញ្ចប់ ស្មើនឹងទំងន់០.៤ក្រាមទាំងសំបក និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
គោលដៅទី០២: នៅចំណុចលើដងផ្លូវស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទរក្សា
ទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់:
១-ឈ្មោះ រ៉ូយ ភីរុណ ហៅ ទូច ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំ នៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុង ខេត្តសៀមរាប ។ ២-ឈ្មោះ សុខ ស្រី ភេទស្រី ឆ្នាំកំណើត ១៩៨៩ ជនជាតិ ខ្មែរ មុខរបរម៉ាស្សា រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីចំនួន៣៩កញ្ចប់ ស្មើនឹងទំងន់១៣.៩ក្រាមទាំងសំបក ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់