សៀមរាបៈ ថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៨និង៤៥នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរកសិករ (ជាបុរសពោះម៉ាយ) មានកូនចំនួន ៣នាក់ ស្រី១នាក់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
- ការខូចខាត: ឆេះផ្ទះអស់ចំនួន០១ខ្នង ផ្ទះទំហំ ៨x៦ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្ដារ។
- អស់ទ្រព្យសម្បត្តិរួមមាន៖
- ស្រូវចំនួន ០៤ការ៉ុង (៣៥០គីឡូក្រាម) និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកអង្គរជុំ ពុំបានប្រើប្រាស់ទឹកទេដោយសារកម្លាំងប៉ុស្ថិ៍ និងកម្លាំងប្រជាការពារដោយប្រើប្រាស់ទឹកទុយោដងទឹកជះពន្លត់ ។
មូលហេតុ: បណ្ដាលមកពីម្ចាស់ផ្ទះឈ្មោះ ឈាន តក់ ជាអ្នកដុត ព្រោះគាត់មានជំងឺប្រចាំកាយ (សរសៃប្រាសាទ) ក្រោយដុតផ្ទះក៏បានរត់គេចខ្លួនបាត់៕
មតិយោបល់