ព័ត៌មានជាតិ

ភ្នាក់ងារប្រមូលភាស៊ីត្រូវពាក់ឯកសណ្ថាន កាតសំគាល់ខ្លួន និងចេញវិក័យប័ត្រឲ្យអាជីវករ

ភ្នំពេញៈ ក្នុងជំនួបជាមួយភ្នាក់ងារប្រមូលភាស៊ី១០នាក់ នៅផ្សារដើមគ និងផ្សារនាគមាស កាលពីព្រឹកថ្ងៃទី០៧ ខែសីហានេះ អភិបាលរងនៃសាលាខណ្ឌទួលគោក លោក ប៉ាង លីដា បានចេញនូវសេចក្តីណែនាំ បីចំនុចសំខាន់ ដូចខាងក្រោម៖
១.ត្រូវតែមានឯកសណ្ថាន និងកាតសំគាល់ខ្លួន ក្នុងពេលប្រមូលថវិការពីអាជីវករ។
២.ត្រូវប្រគល់វិក័យប័ត្រឲ្យបានត្រឹមត្រូវ ជូនដល់អាជីវករ។
៣.មិនត្រូវគៀបសង្កត់ដល់អាជីវករ ដោយប្រមូលថវិការគ្មានវិក័យប័ត្រទេ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលរងបានផ្តល់ថវិការ៥០.០០០ រៀលក្នុងមូយខែដល់សិស្សក្រីក្រពីរនាក់ ឈ្មោះ ឡុង លីនដា រៀនថ្នាក់ទី 8C2 ចំណាត់ថ្នាក់លេខ៤ និងម្នាក់ទៀត ឈ្ពោះ ឡុង គន្ធា ថ្នាកទី 9A2 ចំណាត់ថ្នាក់លេខ ៤ដែរ៕

photo_2016-08-07_13-28-28photo_2016-08-07_13-29-13photo_2016-08-07_13-29-21

មតិយោបល់