ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ប្រញាប់​ទៅ​ធ្វើការ ទៅ​កៀរ​នឹង​រ៉ឺម៉ក បាក់​ជើងឆ្វេង​

​បុគ្គលិក​ប្រេង​ឥន្ទ​នះ​តូ​តាល់​ម្នាក់​បាន​រងរបួ​សបា​ក់​ជើងឆ្វេង ខណះពេលដែល​បើក​ម៉ូតូ​ប្រញាប់​ទៅ​ធ្វើការ​បាន​ជ្រុល​ទៅ​កៀរ​រ៉ឺម៉ក​បណ្តា​ដួល​ម្នាក់ឯង រ៉ឺម៉ក​ម៉ូតូ​បន្តដំណើរ​ទៅ​បាត់ សល់​តែ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ តាំងពី​ម៉ោង ៤ និង ៣០ នាទី​​នាទី​រហូតដល់​ម៉ោង ០៦ ព្រឹក​ទើប​ហៅ​ឡានពេទ្យ​។​

​ហេតុ​ការណ៏កើត​តាំងពី​វេលា​ម៉ោង ៤ និង ៣០ នាទី​​ទៀបភ្លឺ​ថ្ងៃ​ទី​០៥​ខែមិថុនា ២០១៤ ផ្លូវជាតិ​លេខ ០៤​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ​។​
​ជន​រងគ្រោ​មាន​ឈ្មោះ អ៊ុត វុទ្ធី ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ បើកបរ​រថយន្តឲ​ក្រុមហ៊ុន​​ប្រេង​ឥន្ទ​នះ តូ​តាល់ ស្នាក់នៅ ភូមិ​ចាក់អង្រែលើ សង្កាតា់​ចាក់អង្រែ ខណ្ឌមានជ័យ របួស​​បាក់ជើង​ខាងឆ្វេង​។​

​តាម​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ 125 ស៊េរី 2013 ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-5648 ​បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច យ៉ាង​លឿន​លុះ​មក់ដល់​ចំណុចកើតហេតុ បាន​វ៉ា​​រ៉ឺម៉ក​ម៉ូតូ​ដែល​បើក​ពី​កើត​ទៅ​លិច​ដូច​គ្នា​តែ​វ៉ា​មិន​ផុត ក៏​ទៅ​កៀរ បណ្តាល​ឲ​ដួល​រងរបួស​
​តែម្នាក់ឯង ចំណេ​កឯ​រ៉ឺម៉ក​បាន​បន្តដំណើរ​ទៅ​បាត់​។​​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ចំណែកឯ​ម៉ូតូ​​ក្រុមគ្រួសារ​យក​ទៅ​ផ្ទះ​វិញ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-06-05_142751_zpseb3f6cdb.png

មតិយោបល់