កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខបន្ទប់ជួលជនសង្ស័យ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលក្រុងក្រុងតាខ្មៅ បានឃាត់ជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។
ជនសង្ស័យឈ្មោះ សៀម ស្រីភ័ស្ត ភេទស្រី អាយុ២០ឆ្នាំមុខរបរបំរើការហាង ។ បច្ចុប្បន្នៅស្នាក់នៅបន្ទុប់ជួល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទចំនួនមួយម៉ាកoppo ពណ៌ក្រហម, ដែកកេះចំនួន០២, លុយ ខ្មែរចំនួន២.១៥០០៛ (ពីរម៉ឺនមួយពាន់ប្រាំរយរៀល), ឧបករណ៍ប្រើប្រាស់មួយចំនួន។
តាមដំណើររឿង នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការកម្លាំងប៉ុស្តិ៍តាខ្មៅ ដោយបានព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតខាងលើមានការប្រើប្រាស់និងជួញដូរគ្រឿងញៀន ពេលនោះកម្លាំងបានទៅដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យក៏ឃាត់សួរនាំ រកឃើញថ្នាំញៀនចំនួន០១កញ្ចប់ក៏ឃាត់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ឈ្មោះ ចាន់ នៅម្ដុំព្រែកតាំងហ៊ុន ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃដប់ម៉ឺនរៀល។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់