ក្រសួងការងារត្រៀមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់កម្មករកម្មការនីជាង១លាន៨សែននាក់ សម្រាប់រយៈពេល៦ខែចាប់ពីខែមេសានេះទៅ។ គិតចាប់ពីថ្ងៃទី០៣មកដល់ថ្ងៃទី០៥ ខែមេសា ក្រសួងការងារទទួលបានការចុះឈ្មោះដោយស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីកម្មករកម្មការនីបានចំនួន ៣៨ម៉ឺននាក់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ Sinovac គឺផ្តើមចេញពីប្រធានសហជីពទៅមុន។
ផ្អែកទៅលើកម្រិតហានីភ័យនៃមេរោគកូវីដ១៩ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ បានក្លាយជាគោលដៅអាទិភាពនៃការចាក់វ៉ាក់សាំងនេះមុនគេដល់កម្មករ-កម្មការិនី ដែលបំរើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។ ក្រៅពីខេត្តក្រុងទាំ៤នេះ ស្វាយរៀង តាកែវ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ជាដើម ក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដែរ៕
ប្រភព៖ RFI
មតិយោបល់