ព័ត៌មានជាតិ

សង្វេគណាស់! បុរសម្នាក់ប្រពន្ធខំគ្រា ទៅរកពេទ្យឲ្យជួយ ប៉ុន្តែអកុសលដាច់ដង្ហើមស្លាប់តាមផ្លូវ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីព្រឹក មានករណីបុរសម្នាក់ស្លាប់លើចិញ្ចើមផ្លូវ ខណៈប្រពន្ធគ្រាបណ្ដើរទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ ស្ថិតក្នុងភូមិឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប្រុក ប៊ុនឆន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បានចាកចេញពីស្រុកកំណើត មកធ្វើការសំណង់នៅភ្នំពេញ​ ដើម្បីបានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះចេះតែរអ៊ូថា ថប់ដង្ហើមពិបាកក្នុងខ្លួន ទើបប្រពន្ធគ្រាចេញពីការដ្ឋានផ្ទះល្វែងភូមិឡី ទៅរកពេទ្យ ប៉ុន្តែអកុសលប្ដីដាច់ដង្ហើមដេកស្លាប់លើផ្លូវ ប្រពន្ធបានត្រឹមតែដាក់ក្បាលប្ដីលើភ្លៅ អង្គុយយំដោយក្ដីសង្វេគបំផុត។

សូមបញ្ជាក់៖ ជនរងគ្រោះមានជំងឺប្រចាំកាយ និងផឹកស្រារហូតភ្លេចថែសុខភាព។

ករណីនេះ ក្រោយពីសមត្ថកិច្ច ចុះធ្វើកំណត់ហេតុរួច ប្រពន្ធយកសពប្ដីទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់