ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នារងរបួសធ្ងន់ម្នាក់តៃកុងគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ

តាកែវ:នៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទី នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ស្ថិតក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និង ម៉ូតូ មានទិសដៅបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង។

រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2 BI -0940 មានទិសដៅពីជើងទៅត្បូង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត។
ម៉ូតូ ម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 FY-2714 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះសុខ សារិន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិទួលសាំង(ខ)ឃុំអង្គរបូរី ស្រុកអង្គរបូរីខេត្តតាកែវ។

មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ
ភ្នំពេញ។

វត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់