ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយស្លាប់ម្នាក់

តាកែវ:រថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ម្នាក់កាលពីវេលាម៉ោង៦ល្ងាចថ្ងៃ ទី ១៦ខែសីហា ឆ្នាំ ២០២០លើផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-៤៨ក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ។

រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយពណ៌សលាយបៃតងពាក់ស្លាកលេខព្រះសីហនុ3A 7604។

ម៉ូតូ ម៉ាក zoomerពណ៌សពាក់ស្លាកលេខភ្នំពេញ1GG 9903បើកដោយហ៊ីម ស្រី ភេទអាយុ៤៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រពាំងទ្រាឃុំវៀង ស្រុកសំរោងខេត្តតាកែវមិនមានរបួសទេអ្នករួមដំណើរឈ្មោះសេង សុភាពភេទប្រុសអាយុ៤០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងទ្រា ឃុំវៀង ស្រុកសំរោងខេត្តតាកែវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានឲ្យដឹង ថា នៅមុនពេល កើត ហេតុ ម៉ូតូ បានបើកលើផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូងលុះមលដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើបានបើកមកពីក្រោយស្របទិសគ្នាបណ្តាលឱ្យជ្រុលទៅបុកម៉ូតូពីក្រោយដួលស្លាប់អ្នករួមដំណើរម្នាក់នៅកន្លែងកើតហេតុឯអ្នកឌុបមិនរងរបួសទេ។
បន្ទាប់ពីកើតហេតុតៃកុងរថយន្តគេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ទៅដល់ហៅជំនាញមកវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីបន្តនីតិវិធីរីឯសពប្រគល់ជូនគ្រសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់