ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃខេត្តបាត់ដំបងឃាត់ខ្លួន២នាក់

បាត់ដំបងៈដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការ ផែន ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅ លើ នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ យប់ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ២៣:៣៥ នាទី នៅចំណុច មុខ ស្ថានីយ ប្រេង ឥន្ធនៈ តូតាល់ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស និង ធ្វើ អោយ ខូចខាត ដោយ ចេតនា ( គប់ដុំថ្ម ) ០១ ករណី នឹង បាន ធ្វើការ នាំខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ។

១ឈមោះ ណាក ប្រុស ប៉ាវ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ( ជា អ្នក ធ្វើសកម្មភាព )
២ឈមោះ បេន សំបាន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ( ជាអ្នក ចូលរួម )

ជនសង្ស័យ ទាំង ពីរនាក់ ខាង លើ បាន ធ្វើសកម្មភាព គប់ ដុំថ្ម ទៅ លើ ជនរងគ្រោះ ចំនួន ០២ នាក់

១. ឈ្មោះ រឿម សីលិន ហៅ សី ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកព្រះស្តេច សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
២. ឈ្មោះ សេីរ សារឿត ហៅ ជោ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

សម្ភារៈ ខូចខាតមាន បែកអាវម៉ូតូ និង បែក គម្រប ម៉ាស៊ីន ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ស ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AC 1203 ។

សម្ភារៈ ដកហូត មានកាំបិត កែច្នៃ ០១ដើម មាន ប្រវែង ០,៥៥ ម៉ែត្រ ។

ការិយាល័យ ជំនាញ កំពុង តែ ធ្វើការ កសាងសំណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធី៕

មតិយោបល់