ព័ត៌មានជាតិ

Update៖ រកឃើញសពក្មេងស្រី ដែលរអិលជើងធ្លាក់ជ្រោះហើយ

ព្រះសីហនុៈ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីក្មេងស្រី បានរអិលជើងធ្លាក់ទឹកជ្រោះ ស្របពេលកំពុងលេងទឹក ហើយទឹកហូរកួចបាត់ខ្លួន ត្រង់ចំណុចរមណីយដ្ឋានក្បាលឆាយ ស្ថិតក្នុងក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង​/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ រឿង បញ្ញា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀននៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ននៅអូរ៥ ស្ថិតភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ចំពោះមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៤០នាក់ ដឹកនាំដោយលោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះស្វែងរកជនរងគ្រោះនៅទីតាំងកន្លែងកើតហេតុ ។ ក្រោយរកឃើញ និងត្រួតពិនិត្យកោសល្យវិច័យ សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់