ព័ត៌មានជាតិ

មេជាងសំណង់ម្នាក់ត្រូវឆ្លងចរន្តឆក់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនីឆក់បណ្តាលអោយស្លាប់នៅចំណុចកើតហេតុផ្ទះកំពុងសាងសង់ភូមិព្រែកតាព្រីង សង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អាត់ វី ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេជាងសំណង់ ជនជាតិខ្មែរ មានទីលំនៅ ភូមិសិត្បូសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់កូនប្រុសជនរងគ្រោះឈ្មោះ អាត់ បូរិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ដែលធ្វើការជាមួយគ្នាបានអោយដឹងថានៅថ្ងៃខែកេីតហេតុវេលាម៉ោង៨និង៣០នាទីជនរងគ្រោះជាមេជាងសំណង់បានធ្វើផ្ទះអោយគេដូចសព្វដង បានឡើងទៅលើយ៉ាបខាងមុខ ដើម្បីចាប់ជ្រីជនរងគ្រោះបានយកម៉ែត្រដែកគាជ្រី ក៏បានទៅប៉ះខ្សែកាបភ្លើង ឆក់ធ្លាក់ចុះមកក្រោម ក៏បាននាំគ្នាជួយជនរងគ្រោះ ធ្វើចលនា រឹងទ្រូង ហើយបានជិះម៉ូតូដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ពេលទៅដល់លោកពេទ្យបានសង្គ្រោះដាក់អុកស៊ីនសែន ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានដឹកជនរងគ្រោះដាក់ឡានពេទ្យមកផ្ទះវិញ។
ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(បណ្តាលអោយស្លាប់) ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់