ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់បាត់បង់ជីវិតបន្ទាប់ពីបើកគោយន្តកន្ត្រៃដឹកធ្យូងធ្លាក់ប្រឡាយ នៅខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ មានករណីគោយន្តកន្ត្រៃដឹកធ្យូងបើកធ្លាក់ប្រឡាយចំនួន ០១ករណីស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ទួន សុភ័ស្ស អាយុ ៣៥ ឆ្នាំ ភេទប្រុស រស់នៅភូមិ ឃុំកើតហេតុខាងលើ(ត្រូវបានស្លាប់ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាល)។
មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកគោយន្តកន្រ្តៃបើកបរដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យធ្លាក់ចូលស្នាមភ្លោះ ត្រូវគោគោយន្តកិនពីលើបណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាល ចំណែកឯសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិផ្ទះស្បូវ៕

 

មតិយោបល់