ភ្នំពេញៈ ករណីស្ត្រីម្នាក់អាក់អន់ចិត្តខឹងនិងប្តីធ្វើបាបផ្លូវចិត្ត បែជាលេបថ្នាំប៉ារ៉ាអស់ចំនួន ៦គ្រាប់ បែជាប្រតិកម្មរឹងថ្គាមសន្លប់ស្តូក ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅបុរីធូលន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
មតិយោបល់