ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ត្រូវកម្លាំងនគរបាលសហការបង្រ្កាប

ក្រចេះ: មុខសញ្ញាដែលនគរបាលកំណត់ថា ធ្លាប់ធ្វើសកម្មភាលួចម៉ូតូយ៉ាងសកម្ម រយៈពេលកន្លងមក ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីជននេះរួមនិងស្រ្តីម្នាក់ទៀត បានធ្វើកម្មភាពលួចម៉ូតូមួយគ្រឿងទៀត នៅខាងក្រោយសង្កាត់ក្រចេះ។

ជនសង្ស័យឈ្មោះ ដៀង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំពង្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ អធិការនគរបាលក្រុងក្រចេះ លោកវរសេនីយ៍ឯក អេង ហឿន បានបញ្ជាក់ថា បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ កម្លាំងនគរបាល ដឹកនាំបញ្ជាដោយលោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ និងឈានទៅឃាត់ខ្លួន ជនសង្ស័យខាងលើ ខណៈដែលជនរូបនេះ ព្យាយាមរត់គេចពីសមត្ថកិច្ច មកសម្ងំលាក់ខ្លួននៅចំណុចរមណីដ្ឋានថ្មបាំង ស្ថិតក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ។

លោកអធិការបញ្ជាក់ថា ស្រ្តីសង្ស័យជាបក្ខពួកត្រូវបាន កំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

មតិយោបល់