កណ្តាលៈ ករណីឃាតកម្មដែលអតិតប្តីជិះម៉ូតូតាមចាក់សម្លាប់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម កើតហេតុវេលាម៉ោង៨និង២៥យប់ នាទីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់(ត្រូវជាប្រពន្ធ) ឈ្មោះ សុខ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ.ជនជាតិខ្មែរ មុខរបរកម្មការនី ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុចាក់ដោយកាំបិត។
ចំណែកជនសង្ស័យ០១នាក់ ប្រុស(ត្រូវជាប្តី) បញ្ជូនទៅពេទ្យលោកសង្ឃ បច្ចុប្បន្នបញជូនបន្តទៅពេទ្យកាល់ម៉ែត្រ
មានឈ្មោះ គួ ធន់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ កម្មករ ស្នាក់នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើសកម្មភាពចាក់ខ្លួនឯង និងអារ.កសម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុចាក់ដោយកាំបិតប៉ុន្តែមិនស្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់។
មូលហេតុប្រចណ្ឌ័(អ្នកទាំងពីរមានកូន០២នាក់ប្រុស០១នាក់ ស្រី០១នាក់ ទើបលែងលះគ្នា)
វត្ថុតាងកូនកាំបិតចុងស្រួចមួយដើមបន្សល់ទុកនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច អាវុធហត្ថជំនាញបានចុះដល់ទីតាំងដើម្បីជាក់ស្តែង៕
មតិយោបល់