ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់

ព្រៃវែង: កាលពីវេលាម៉ោង ៤និង១០នាទីថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្ដាលឲ្យសា្លប់មា្នក់របួសធ្ងន់ម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានកម៉ូតូមួយគ្រឿងម៉ាក SUZUKI Lets ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-6639 អ្នកបើកបរឈ្មោះ អ៊ូ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ មានអ្នករួមដំណើរឈ្មោះ មាស ច័ន្ទ ភេទស្រី អាយុ ២២ឆ្នាំ អ្នកទាំងរស់នៅភូមិឬស្សីទទឹង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតដួលបណ្ដាលឲ្យអ្នករួមដំណើររងរបួសធ្ងន់ និងអ្នកបើកបរស្លាប់ ក្រោយកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ករណីខាងលើនេះ វត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរំចេក៕

មតិយោបល់