កណ្តាលៈ សមត្ថកិច្ចបង្រ្កាបមុខសញ្ញាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
វេលាម៉ោង០៨និង២០នាទី នៅចំណុច:ផ្ទះជនសង្ស័យ ឈ្មោះ ព្រុំ វណ្ណា ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ:០៣នាក់៖
១ឈ្មោះ ព្រុំ វណ្ណា ភេទស្រី អាយុ២៦ឆ្នាំមុខរបរមិនពិប្រាកដ(ឃាត់ខ្លួន)។
-បច្ចុប្បន្ននៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២ ឈ្មោះ គង់ សុធារិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។
– បច្ចុប្បន្ននៅព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៣ ឈ្មោះ ព្រុំ ថាវី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
– បច្ចុប្បន្ននៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*វត្ថុតាងចាប់យក*
– ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣៣កញ្ចប់។
– ទូរសព្ទ័ដៃចំនួន០២គ្រឿង
-ម៉ាក SAMSUNG ពណ៌ទឹកមាស។
– ម៉ាក SAMSUNG ពណ៌ទឹកមាស។
– ថងសំរាប់វិចខ្ចប់មួយចំនួន។
– នាឡិកាដៃចំនួន០១។
– ដែកកេះចំនួន ០២។
– ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
នៅវេលាម៉ោងកើតហេតុខាងលើកំលាំងនគរបាលប៉ុស៍្តព្រែកហូរ បានទទួល ពត៌មានពីរពលរដ្ឋល្អថានៅចំណុចកើតហេតុខាងលើមានការចែកចាយ និងជួញដូរថ្នាំញៀនពេលកំលាំងទៅដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យកំពង់តែអង្កុយវិចខ្ចប់ដោយមានការសង្ស័យក៏ឃាត់ខ្លូនសួរនាំរកឃើញថ្នាំញៀនចំនួន៣៣កញ្ចប់ក៏ឃាត់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះព្រុំ វណ្ណា បានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លូនដែលរើស បាននៅក្រោមដើមអំពិលខាងក្រោយផ្ទះ។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់