ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញ: កាលពីវេលាម៉ោង ០៤និង២០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ០២នាក់ ៖ ទី១-ឈ្មោះ ម៉ៅ ពេជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសរធាតុញៀន) និងទី២-ឈ្មោះ ហេង វីរ: ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសរធាតុញៀន)។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៧-០៩-២០២០ វេលាម៉ោង១៧ និង៥០នាទី ជនសង្ស័យ ០២នាក់ បានជិះម៉ូតូ០១គ្រឿងមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បុត្រ ភារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០២គ្រឿង៖ (១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង1A-7282 ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល1X-8243 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់