កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅចំណុចផ្លូវបេតុង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចស្រុកអង្គស្នួលបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ៖
១-ឈ្មោះ នុត ចាន់ណា ហៅអាខ្លឹម អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល ។
២-ឈ្មោះ សុន វឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងដែក នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យុវជនទាំង ២ ខាងលើត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ៦ កញ្ចប់តូច
-ទូរសព្ទដៃ ១ គ្រឿងម៉ាកណូគាអិនចុចពិល ។
មុនពេលកើតហេតុនៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួលទទួលព័ត៌មានថា មានមុខសញ្ញសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ៦ កញ្ចាប់តូច ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នុត ចាន់ណា បានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនទិញពីឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ នុត សុថានី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ក្នុងតម្លៃ១២មុឺនរៀលដើម្បីយកមកលក់បន្ត) ។
បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនីតិវិធី ៕





មតិយោបល់