កំពង់ឆ្នាំង: នៅវេលាម៉ោងប្រមាណ១០និង៥២នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ម្នាក់ ត្រង់ចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ សូត្រ រាជ្យ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរជាងសំណង់ មានទីលំនៅភូមិចាន់គង់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានលើកដែកយកទៅផ្សារដំបូល ហើយក៏ប៉ះខ្សែភ្លើងស្រាត បណ្តាលឲ្យឆក់ធ្លាក់ពីដំបូលផ្ទះបោកផ្ទុបនិងថ្មស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់