ព័ត៌មានជាតិ

ហាត់​ប្រាណ​ពេល​ល្ងាច​ល្អ​បំផុត​សម្រាប់សុខ​ភា​ព​

សុខភាព៖ បច្ចុប្ប​នេះគេ​សង្កេត​ឃើញ​ថា​ មាន​យុវវ័យ​ និង​ចាស់ៗ​មួយ​ចំនួន​បាន​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ ដើម្បី​សុខភាព​ និង​រក្សា​សម្រស់​ ដោយ​មាន​​អ្នក​​ខ្លះ​​ហាត់នៅ​ពេល​ព្រឹក​ អ្នក​ខ្លះ​ទៀត​ហាត់​នៅ​ពេល​ល្ងាច​ ពោល​គឺ​នៅ​ពេល​ដែល​ទំនេរ​។ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​ច្បាស់​ថា​ ហាត់​នៅ​ពេល​ណា​​​ល្អ​បំផុត​នោះ​ទេ?​

group-exercise

អ្នកវិទ្យាសាស្ត្រនៃវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ទៅលើ វិទ្យា​សា​ស្ត្រកីឡា​ និង​ការហាត់​​ប្រាណ​មួយ​នៅ​សហរដ្ឋ​អាមេរិក​បាន​ បាន​​ឲ្យ​​ដឹង​ថា​​ ពេល​​វេលា ​ដែល​​សម​​ស្រប​​បំផុត​ ក្នុង​​ការ​ហាត់​​ប្រាណ​ សម្រាប់​​មនុស្ស​ភាគ​​ច្រើន​ (ជាង​៩០%)​ គឺ​​ចន្លោះ​​ពេល​​រវាង​​ម៉ោង ​៤​រសៀល ​រហូត​​ដល់​​ម៉ោង ​៧​យប់​ ព្រោះ​​ ​សីតុណ្ហ​ភាព​ នៃ​រាង​​កាយ​ នឹង​​កើន​​ឡើង​​​ខ្ពស់​បំ​ផុត​ សាច់​​ដុំ​មាន​​ការ​រីក​​មាឌ​ និង​​មាន​​ភាព​យឺត​​ល្អ​ ជា​​ពេល​ដែល​​រាង​​កាយ ​មាន​​កម្លាំ​​ងកំហែង​​បំផុត​ ចង្វាក់​​លោត​​នៃ​បេះ​ដូង​ និង​​សម្ពាធ​​ឈាម​​ទាប។​ ដូ​ច្នេះ ​មិន​​ចាំ​​បាច់​​ត្រូវ​​ប្រឹង​ប្រែង​​ច្រើន​​ពេក​ ក្នុង​​ការ​​ហាត់​​ប្រាណ​ ធ្វើ​​ឲ្យ​​មាន​ចិត្ត​​ចង់​​ហាត់​​ប្រាណ​​ជាង​​មុន​ ឬ​​បើ​​មាន​​របួស​ ក៏​​ស្រាល​​ជាង​​មុន​ដែរ។​

ចំពោះស្ត្រី ពេល​វេលា​សម្រាប់​ការ​ហាត់​ប្រាណ សម​ស្រប​​បំផុត​ ក្នុង​​ខែ​នីមួយៗ​ គឺ​​អំឡុង​​ពេល ​៧-១៤​ថ្ងៃ ​បន្ទាប់​​ពី​អូវុល​​ទុំ​ជ្រុះ ​ព្រោះ​​កម្រិត​​អ័រ​ម៉ូន​​ប្រូចេស្តេរ៉ូន​ នឹង​​កើន​​ឡើង​​ខ្ពស់​ ធ្វើ​ឲ្យ​​មាន​ឥទ្ធិ​ពល​ ចំពោះ​វិធី​​ដែល​រាង​​កាយ​​ប្រើ​​ប្រាស់​​ជាតិ​​ខ្លាញ់​ និង​​ការ​​បូអ៊ី​ដ្រាត។​ ក្រៅ​​ពី​នេះ ​បើ​​មាន​​អាការ​​ឈឺ​ពោះ ​ក្នុង​​ពេល​​ម​ក​​រដូ​វ ជា​​ប្រចាំ​​ការ​ហាត់​​ប្រាណជាប់​​លាប់​ ទោះ​​បី​ជា​​ក្នុ​ងពេល​​មក​រដូវ​ក្តី ​នឹង​​អាច​​ជួយ​​បន្ថយ​​អាការ​​ឈឺ​ពោះ​នោះ​​បាន​​ទៀត​​ផង៕​

មតិយោបល់