ព័ត៌មានជាតិ

Update៖ ទុសេខ្សែភ្លើងបណ្ដាលឲ្យឆេះផ្ទះ ខូចខាតសម្ភារៈមួយចំនួន និងថវិកា មាសប្រាក់

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់មានឈ្មោះ អឿ ខាន់ ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ ទីលំនៅទីតាំងកើតហេតុ (077 376484) ។

ទំហំនៃការខូចខាត ៖
-ផ្ទះទំហំ 12×8 ម៉ែត្រ (ឈើលើថ្មក្រោម) ។
-ទូរទស្សន៍ចំនួន០២គ្រឿង ។
-កង្ហារចំនួន០២គ្រឿង ។
-ថវិកា និង មាសប្រាក់មួយចំនួន ។
+ មូលហេតុ (ទុសេខ្សែភ្លើង)។
+ ប្រើប្រាស់រថយន្តអស់ចំនួន០៣គ្រឿង ៖
-រថយន្តស្រាបៀកម្ពុជាចំនួន០២គ្រឿង ។
-រថយន្តអគ្គស្នងការចំនួន០១គ្រឿង ។

គ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ និងមិនប៉េះពាល់ដល់ផ្ទះអ្នកជិតខាងឡើង ។
+ ប្រតិបត្តិការបញ្ចប់នៅវេលាម៉ោង ១:០៥នាទី ថ្ងៃខែឆ្នាំដដែល៕

មតិយោបល់