ឧត្តរមានជ័យៈ នៅថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ក្នុងវត្តគិរីមង្គល(អូរស្មាច់) ខេត្តឧត្តរមានជ័យ ។
សពក្មេងរងគ្រោះឈ្មោះ ចាន់នី ខេមរ៉ា ភេទប្រុស អាយុ០៩ ឆ្នាំ រៀនថ្នាក់ទី២ ឃ សិក្សានៅសាលាបឋមសិក្សាអូរស្មាច់១ ។ ម្តាយឈ្មោះ ភេត សុរើន អាយុ៣៨ឆ្នាំ ធ្វើការនៅខេត្តកំពង់ចាម ឪពុកឈ្មោះ ណាន ចាន់ធី (ស្លាប់) ក្មេងរងគ្រោះរស់នៅរៀនជាមួយបងឈ្មោះ ចាន់ នីរតនា ភេទប្រុស អាយុ១៥ឆ្នាំ សព្វថ្ងៃបងប្អូន រស់នៅជាមួយអ៊ំស្រី ឈ្មោះ ភេត ពិសី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងដឹកសាកសពក្មេងប្រុសរងគ្រោះ ដោយសារលង់ទឹកស្លាប់ខាងលើនេះ យកទៅកាន់លំនៅឋាន ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕
មតិយោបល់