បាត់ដំបងៈ កាលពីវេលាម៉ោង១៧និង៤៧នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើកបម៉ូតូក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកគូទរថយន្ត ខូចចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ ស្ថិតក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តមួយគ្រឿង ម៉ាក NISSAN ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ផ្លាកលេខបាត់ដំបង 2A-3245 អ្នកបើកបរឈ្មោះ ខៀវ រាជ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយកើតហេតុបានរត់គេចខ្លួន។ ចំណែកម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខបាត់ដំបង 1AE-5588 អ្នកបើកបរឈ្មោះ ហួន ហ៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបុករថយន្តខាងលើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងវត្ថុតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់