ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥០នាទីថៃ្ងអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកទុកសារធាតុគីមី “ក្លរ” មួយកន្លែងស្ថិតនៅចំណុចឃ្លាំងគ្មានលេខ តាមបណ្តោយផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ឈុន ណារី ភេទស្រី អាយុ ២៣ឆ្នាំ (ជនជាតិ ខ្មែរ) ,-មុខរបរ អ្នកគ្រប់គ្រង ។
មូលហេតុ៖ ប្រតិកម្មសារធាតុគីមី “ក្លរ” ។ ប្រភេទសំណង់ៈ ឃ្លាំងសង់ពីថ្មបេតុងប្រក់ស័ង្ក (ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ) ។
ខូចខាតសម្ភារៈ៖ ឆេះឃ្លាំងស្តុកសារធាតុ “ក្លរ” (ទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ) ចំនួន ១ឃ្លាំង រួមទាំងឆេះសារធាតុគីមី “ក្លរ” ចំនួន ១០០តោន អស់ ៥០ភាគរយ នឹងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ។ ស្លាប់ មនុស្ស: គ្មាន , របួសមនុស្ស គ្មាន ។
រថយន្តការិយាល័យអគ្គិភ័យ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៣ឡាន ស្មើនឹង ១៧២ម៉ែត្រគូប ,រថយន្តជំនួយរថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប,រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប,ពន្លត់ចប់: នៅវេលាម៉ោង ១៧ និង ៣០នាទីយប់នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់