ព័ត៌មានជាតិ

កម្លាំងនគរបាលចុះល្បាតអនុវត្តបម្រាមគោចរ បានជួយជូន ២នាក់ប្ដីប្រពន្ធស្វែងរកមន្ទីរពេទ្យដើម្បីឆ្លងទន្លេ

ភ្នំពេញ: ស្របពេលដែលកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែបំពេញភារកិច្ច ចុះល្បាតអនុវត្តបម្រាមគោចរ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏បានជួបនឹងបុរសម្នាក់កំពុងបើករថយន្តមួយគ្រឿង ជូនប្រពន្ធស្វែងរកមន្ទីរពេទ្យដើម្បីឆ្លងទន្លេ ឃើញដូច្នេះសមត្ថកិច្ចបានបើកម៉ូតូអមរថយន្តជូន ២នាក់ប្តីប្រពន្ធរហូតដល់មន្ទីរពេទ្យនៅចោមចៅ ដោយសុវត្ថិភាព ៕

មតិយោបល់