កំពង់ឆ្នាំៈ នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ដោយមានការដឹងនាំបញ្ជាផ្ទាល់ពីលោកវ.ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុង បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចសួនស៊ីម៉ាក់ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើការត្រួតពិនិត្យលើជនសង្ស័យចំនួន៣ នាក់ ជាលទ្ធផលឃើញមានលាក់ទុកដាវកែច្នៃនិងខ្សែក្រវ៉ាត់ កែច្នៃដាក់ក្បាលមីញ៉ុងម៉ូតូ។
ជនសង្ស័យចំនួន៣នាក់មានឈ្មោះ១.ឈ្មោះ ទាវ តែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ដូនម៉ៅ ឃុំចោងម៉ោង ស្រុកទឹកផុស ។ ២.ឈ្មោះ នាង ឡុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ដូនម៉ៅ ឃុំចោងម៉ោង ស្រុកទឹកផុស ។៣.ឈ្មោះ ងួន ប៊ុនអេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ។
ដកហូតវត្ថុតាងរួមមាន៖-ដាវកែច្នៃ ០១ ដើម,-ខ្សែក្រវ៉ាត់ច្នៃដាក់ក្បាលមីញ៉ុងម៉ូតូចំនួន១ ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់