ព័ត៌មានជាតិ

សកម្មភាព​កម្លាំងនគរបាល ​ទប់ទឹក​កុំ​ឲ្យជន់​លិច​​ផ្លូវជាតិ​លេខ​៦ នៅ​ក្នុងស្រុក​ស្ទោង​​ ខេត្តកំពង់ធំ

​កំពង់ធំៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ កម្លាំង​នគរបាល​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​ ប្រមាណ​ជាង​១០០​នាក់​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួយ​អន្តរាគមន៍​ ដោយ​ច្រក​ខ្សាច់​ដាក់​ក្នុង​បាវ​ដើម្បី​ទប់ទឹក​កុំ​ឲ្យ​លិច​ហូរ​កាត់​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​ស្ទោង​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ិ​ត​ គឹ​ម​ស្រ៊​ន​ ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ ស្រុក​ចំនួន​៥​ក្នុង​ខេត្តកំពង់ធំ​ បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ ។​ ក្នុង​នោះ​ស្រុក​ស្ទោង​ ប៉ះពាល់​ពី​ទឹកស្ទឹង​ស្ទោង​ធ្ងន់​ជាងគេ​ ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ន​ និង​ផលដំណាំ​កសិកម្ម​ជា​ច្រើន​ រួម​ទាំង​ផ្លូវជាតិ​លេខ​៦​ត្រូវ​ទឹក​លិច​ និង​ផ្អាក​មិន​ឲ្យ​រថយន្ត​ធំៗ​ធ្វើ​ចរាចរណ៍​ ។​

​គួរ​រំលឹក​ថា​ រដ្ឋបាល​ខេត្តកំពង់ធំ​បាន​ប្រកាស​អាសន្ន​ផង​ដែរ​ពី​ស្ថានភាព​ទឹកស្ទឹង​សែន​ និង​ស្ទឹង​ស្ទោង​ ដែល​ហក់​ឡើង​យ៉ាង​គំហុក​ និង​សំណូមពរ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ទាំង​សុខភាព​ និង​សុ​វិ​ត្ថភាព​ ៕

មតិយោបល់