ព័ត៌មានជាតិ

សំណាងណាស់ប៉ះម្ចាស់រថយន្តស៊េរីទំនើប LEXUS 570 មានចិត្តបុណ្យ មិនឲ្យសងសំណងថ្លៃការខូចខាតករណីរ៉ឺម៉កបើកបុកបែកស្តុបមួយចំហៀង

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយយុវជន២នាក់បើកបរដោយរ៉ឺម៉កមួយគ្រឿងជ្រុលទៅបុករថយន្តស៊េរីទំនើប LEXUS 570 ស្លាកលេខ ភ្នំពេញ 2BE-8555 ដែលម្ចាស់ទើបតែទិញបានមួយខែ បណ្តាលឲ្យបែកស្តុបមួយចំហៀង ហើយអ្វីដែលមិននឹកស្មានដល់នោះគឺម្ចាស់រថយន្ត មានចិត្តធម៌ មិនបានឲ្យភាគីខាងរ៉ឺម៉កសងថ្លៃខូចខាតរថយន្តរបស់គាត់ឡើយ សូម្បីតែ១រៀល គាត់គ្រាន់តែសំណូមពរដល់អ្នកបើកបរទាំងឡាយ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្ន នេះសំណាងហើយប៉ះគាត់អ្នកចិត្តបុណ្យ បើប៉ះរថយន្តអ្នកផ្សេងប្រហែលគេឲ្យសងហើយ។
ក្រោយកើតហេតុ ភាគីទាំងពីរ ក៏បន្តដំណើរចេញរៀងៗខ្លួន៕

 

មតិយោបល់