ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះកុដិលោក ០២ខ្នងនៅវត្តកំពង់បាចិន

កំពង់ឆ្នាំង: នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ០៨និង១០នាទី នៅចំណុចវត្ត កំពង់បាចិនណារាម (ហៅវត្តកំពង់បាចិន) ស្ថិតនៅភូមិ កំពង់បាចិន ឃុំ ពោធិ៍ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង មានករណីភ្លេីងឆេះកុដិលោក ចំនួន ០២ខ្នង សង់អំពីឥដ្ឋ ដំបូលប្រកស៊ីប្រូ ក្រាលរនាបឈេី មានបណ្ដោយ( ៥ម × ៤ម ) ។
មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី និងបង្កការខូចខាត:
-ប្រេងម៉ាស៊ូត ០១កាន
-មុង កន្ទេល
-គ្រែ ០១
-ប៉ាអុី ០២
-ស្បង់ជីពរ ០១ ត្រៃយ៍
-និងក្បាលអំភ្លី ០១ ៕

 

មតិយោបល់