ព្រះសីហនុៈ កាលពីម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីក្មេង ស្រី ម្នាក់ អាយុ ១២ឆ្នាំ ត្រូវបាន ទឹកគួចបាត់ខ្លួន នៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ ។
បន្ទាប់ពីមានបានទទួលដំណឹងរួចអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះ ផ្ទាល់ ជាមួយមន្រ្តី ជំនាញ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍ រុករកជួយក្មេងស្រីនេះ ។
ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក ប្រតិបត្តិការរុករកជួបការលំបាក ជាមួយការសន្និដ្ឋានពីក្រុមសង្គ្រោះថា ក្មេងស្រីរងគ្រោះអាចស្លាប់ជាប់ក្នុងល្បាក់ថ្ម ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃដដែល គេនៅមិនទាន់រកឃើញក្មេងស្រីរងគ្រោះនៅឡើយ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែករកបន្ត៕
មតិយោបល់