ព័ត៌មានជាតិ

Update៖ ជិះម៉ូតូបុកខឿនចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតអ្នករួមដំណើរចូលទឹកប្រឡាយស្លាប់

តាកែវ: នៅវេលាម៉ោង៣ និង២៥ នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុកខឿនបែងចែកទ្រូងផ្លូវ ត្រង់រង្វង់មូលអូរចំបក់ ខាងក្រោយរូបសំណាកសឹង្ហ (ទិសដៅពីកើតទៅលិច) តាមផ្លូវជាតិលេខ២ ត្រង់ចំណុចគឺឡូម៉ែត្រលេខ ៧៣ + ៧៤ ស្ថិតនៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវខេត្ត តាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាកសង់ ០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1I 4209 អ្នកបើកបរឈ្មោះ សែន វីរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករ នៅភូមិធន់មន់ខាងជើង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ងន់ បានមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ អ្នករួមដំណើរឈ្មោះ ណាន ហ្វា ភេទប្រុស អាយុ២១ឆ្នាំ មុខរបកសិករ នៅភូមិធន់មន់ ខាងជើង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ ។ មូលហេតុនៃការស្លាប់ជនរងគ្រោះ គឺពេលគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចមិនបានដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ ទើបព្រឹកឡើងសាច់ញាតិមកសួរមនុស្សម្នាក់ទៀត កម្លាំងសមត្ថកិច្ចបាននាំសាច់ញាតិមកកន្លែងកើតហេតុ ទើបរកឃើញសាកសពជនរងគ្រោះក្នុងប្រឡាយទឹក ។

មូលហេតុ៖ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។ ចំណែកវត្តុតាងម៉ូតូបានយកមករក្សាទុកកន្លែងអធិការដ្ឋាន នគរបាលក្រុងដូនកែវ ៕

មតិយោបល់