ព័ត៌មានជាតិ

ម្ចាស់ស្មានតែមេឃចុះអ័ភ្ទ ដឹងអីឆ្លងចរន្តអគ្គិសនីឆេះឡានយ៉ាងសន្ធោសន្ធៅ

ពោធិ៍សាត់: កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

រថយន្តរងគ្រោះម៉ាក Lexus RX300 ពណ៌ស្ករ ឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ដំណើររឿង៖ មុនពេលកើតហេតុម្ចាស់រថយន្តរងគ្រោះខាងលើ បានជូនមិត្តភក្តិទៅផ្ទះឯខេត្តពោធិ៍សាត់ លុះត្រឡប់មកវិញ ដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែចេញផ្សែងចូលក្នុងឡាន ម្ចាស់ស្មានតែមេឃអ័ព្ទ ស្របក្លិនឈ្ងៀមៗលាយឡំផងនោះ ទើបដឹងថាឆ្លងចរន្តអគ្គិសនីឆេះឡាន៕

មតិយោបល់