កណ្ដាលៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី បុរសម្នាក់ ផឹកស្រាបៀរអស់កន្លះកេស យកញញួរវាយកញ្ចក់រថយន្ត ធ្វើឲ្យខូចខាត ចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរអាជីវករ ។ ចំណែកជនសង្ស័យឈ្មោះ យឿន គឹមលៀង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរលក់ដូរ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖១-ញញួរផ្លែដែកដងជរ័ប្រវែង៣០សង្ទីម៉ែត្រ,២-បំណែកដុំឥដ្ឋប្រហោង១១ដុំ។
សម្ភារៈខូចខាត៖ រថយន្ត១គ្រឿងម៉ាកFordRanger ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC016(បែកប្រេះស្រាំកញ្ចក់មុខមួយផ្ទាំង បែកកញ្ចក់ទ្វារឡាន ចំហៀងខាងឆ្វេង០២ផ្ទាំង កំពិតគូទក្រោយ១កន្លែង កំពិតដំបូលផ្នែកខាងស្តាំ) ។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានផឹកស្រាបៀរនៅផ្ទះបងឈ្មោះ យឿន សុខឡៃ និងបងប្អូន៣នាក់ទៀត ស្ថិតនៅភូមិ-ឃុំកើតហេតុ លុះផឹកស្រាបៀរអស់ចំនួនកន្លះកេស ជនសង្ស័យបានយកញញួរ ដែលនៅក្រោមជណ្តើរដើទៅវាយកញ្ចក់រថយន្តរបស់ជនគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំ គប់មកលើរថយន្តរបស់ជនគ្រោះ។ បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ក្នុងទូរសព្ទដៃរបស់ខ្លួន បានឃើញជនសង្ស័យយកញញួរវាយកម្ទេចរថយន្តរបស់ខ្លួន និងយកដុំឥដ្ឋប្រហោងជាច្រើនដុំ គប់មកលើរថយន្តរបស់ខ្លួន បណ្តាលឲ្យខូចខាតជាច្រើនកន្លែងបន្ទាប់មកជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបាលឃុំអំពៅព្រៃ ចុះមកដល់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់