ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនបុរសម្នាក់ករណីឆបោក

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែ១០ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះអនុវត្តដីកាបញ្ជាឲ្យនាំខ្លួនលេខ១៣៩០ក១ដ.ច.នចុះថ្ងៃទី២០.១០.២០២០របស់លោកហុកពៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទឈ្មោះសុខ កៅ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនចិនចោទប្រកាន់ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងខែមករាឆ្នាំ២០១៧ត្រូវបានចាប់ខ្លួននៅចំណុចមុខផ្សារសូរិយាសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់