ព័ត៌មានជាតិ

ប្រើអនីតិជន ឲ្យចូលធ្វើសកម្មភាព លួចគាស់តូបវេរប្រាក់មួយកន្លែងយកប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

បាត់ដំបងៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល រួមគ្នាជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០២នាក់ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១១ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ម៉ៅ កុសល ភេទប្រស អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដ ដែលជនស័ង្សយខាងលើ បានប្រព្រឹត្តិសកម្មភាពលួច មានស្ថានទម្ងន់ទោស (គាស់តូបវេរប្រាក់វីង) នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី៤៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស គាស់តូបវេរប្រាក់មួយ បានកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យមិន ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូល ក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេរប្រាក់ គាស់ថតទូដាក់ប្រាក់របស់ជនរងគ្រោះម្នាក់ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយប្រមូលយកបាន៖

-ប្រាក់រៀលប្រមាណជា០១លានរៀល, -ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ ពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូត ឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីររូប នេះបានសារភាពថា ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានខាងលើ ពិតប្រាកដមែន ដែលពេលនេះ សមត្ថកិច្ចនគរបាលបានរៀបចំ បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕

មតិយោបល់