ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងឲ្យ ថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:៤៥នាទី តាមពាក្យបណ្ដឹងរបស់ឈ្មោះ អន សុភ័ក្រ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកសិករ (ត្រូវជាបង) កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ ចំនួន ០១លើក ស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
-ជនងគ្រោះឈ្មោះ កខ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ កសិករ ។
-ជនសង្ស័យឈ្មោះ ប៊ុត កុសល់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ហើយកម្លាំងជំនាញយើងបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់