ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា នៅក្រុងបានលុង ស្លាប់អ្នកបើករថយន្តម្នាក់គៀបជាប់ទ្វារ

(រតនគិរី)៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ភ្លាមៗដោយសារគៀបជាប់ទៅនឹងទ្វាររថយន្ត ខណ:ដែលរថយន្ត២គ្រឿងបានបុកគ្នា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ មីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
សេចក្តីរាយការណ៍បន្តរថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍ស្រៀវស្រើបមួយបានកើតឡើង រវាងរថយន្តយីឌុប និងរថយន្តម៉ាកហាយលែនឌ័រពាក់ស្លាកលេខ ភ្នំពេញ 2T-7559 បណ្តាលឲ្យស្លាប់បុរសម្នាក់ គៀបជាប់ក្នុងរថយន្ត។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់យក្សឡោម និងកម្លាំងការិយាល័យនគរបាលចរាចរណ៍បាននិងកំពុងគាស់យកសាកសពចេញពីរថយន្ត។

   
    
 

មតិយោបល់