ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូយ៉ាងសកម្មនៅស្រុកពញាក្រែក ពេលនេះជាប់ហើយ

ត្បូងឃ្មុំ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា មានមុខសញ្ញាឈ្មោះ ភឿក សារ៉ាន ហៅអាតូច (ហៅទុយ) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ធ្លាប់លួចម៉ូតូយ៉ាងសកម្ម ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងបានរៀនចំផែនការ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក និងលោកវរសេនីយ៍ឯក ប្រេង ហុីម ជំនួយការ ផែននគរបាលព្រហ្មទណ្ឌខេត្ត ចុះជួយស្រុកពញាក្រែក បានបញ្ចុះកម្លាំងតាមគោលដៅសំខាន់ៗ លុះដល់ម៉ោង១០និង៣០នាទី បានចាប់ខ្លួនជនសង្ស័យខាងលេី នៅណុចផ្លូវលំបែកជាបួន ស្ថិតក្នុងភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក រួមនឹងម៉ូតូ C១២៥ សេរី២០១៧ ពណ៌ខ្មៅ ចំនួន០១គ្រឿង ហេីយបានធ្វើការនាំខ្លួនមកសាកសួរនៅអធិការដ្នាន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់