ព័ត៌មានជាតិ

បុកគ្នាពេញទំហឹងម្ខាងពេទ្យ ម្ខាង…

បាត់ដំបង: កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែវិច្ចិការ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅចំណុច ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាហេតុការខាងលើកើតឡើងរវាងរថយន្ត២គ្រឿងដោយរថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A 4601កន្ទុយពាក់លេខ4A.0017 អ្នកបើកបរឈ្មោះតាំង តុលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិគួរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(មិនរងរបួស) បើកបរស្របទិសគ្នាពីភ្នំពេញទៅបាត់ដំបង មកដល់ចំនុចកើតហេតុរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A:3568 ដែលបើកបរដោយឈ្មោះអ៊ុច វណ្ណដា ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរបើកបរ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង(មិនរងរបួស) ជិះគ្នា៣ នាក់បុកគូថពីក្រោយ
ហេតុការខាងលើមាន
១/ឈ្មោះជួន ម៉ាប់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី(បាក់ភ្លៅខាងឆ្វេង រងរបួសធ្ងន់)
២/ឈ្មោះស្រី ស្រេង ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរកម្មករ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី(បាក់ជើងទាំងពីរ រងរបួសធ្ងន់)

មូលហេតុរថយន្តម៉ាកហ៊ីយុនដាយពាក់ផ្លាកលេខបាត់ដំបង3A 3568 ឡើងវ៉ាជែងតែមិនផុតទើបបណ្តាលឲ្យបុកគូថពីក្រោយតែម្តង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងប្ញស្សី ចំណែករថយន្តរក្សាទុកនៅអធិការនគរបាលស្រុកមោងប្ញស្សីរងចាំការដោះស្រាយបន្តតាមនិតិវិធី៕

 

មតិយោបល់