កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហ៊ុន សង្ហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលបានធ្វើសកម្មភាព បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា តាមបណ្ដឹងរបស់ឈ្មោះ ចែម សារូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មុខរបរមន្ត្រីរាជការ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ ខ្លួនបានសារភាពថាបានធ្វើសកម្មភាពបែបនឹងពិតប្រាកដមែន ។ គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើ មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ ១៣តព/១៥ របស់សាលាដំបូងខេត្ត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ពីបទហិង្សាដោយចេតនា ។
ករណីនេះកម្លាំងជំនាញ បានរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់