ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបើកគៀបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅផ្លូវ៦០ម៉ែត្រ ជិតច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ ។

ជនរងគ្រោះឈ្មោះ នាង សារ៉ា ភេទប្រុស មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ស្រុកកំណើត ភូមិបឹងខ្យង់ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើកបរម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរី០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GD ៨៩៤២ បើកបរម្នាក់ឯងលុះមកដល់កន្លែងកើតហេតុខាងលើក៍បានគ្រោះថ្នាក់គៀជាមួយរថយន្តធំមិនស្គាល់ម៉ាក និងស្លាកលេខ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តព្រៃវែង។ ចំនែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ៕

 

មតិយោបល់